លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញថ្នាក់ដឹកនាំពិភពលោកថា កម្ពុជាបានចូលរួមយ៉ាងសកម្មជាមួយបណ្ដាប្រទេសសមាជិកនៃអង្គការសហប្រជាជាតិ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងសិទ្ធិអំណាចស្ត្រីនៅក្នុងសង្គម។
ចំណែកខាងមន្ត្រីសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងការលើកកម្ពស់សិទ្ធិស្ត្រីវិញបង្ហាញថា ជាគោលការណ៍ គឺឃើញមានភាពល្អប្រសើរ ប៉ុន្តែជាលទ្ធផលនៃការអនុវត្តជាក់ស្ដែងកម្ពុជា នៅមានការខ្វះចន្លោះច្រើន និងនៅឃ្លាតឆ្ងាយពីគោលដៅសហស្សវត្សរបស់អង្គការសហប្រជាជាតិដែលបានដាក់ចេញឲ្យប្រទេសជាសមាជិកអនុវត្តក្នុងរយៈពេល ១៥ឆ្នាំកន្លងមក។
មន្ត្រីសង្គមស៊ីវិលគាំទ្រចំពោះការលើកឡើងពីគោលការណ៍នៃការចូលរួមសកម្មលើកិច្ចការលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា ប៉ុន្តែស្នើឲ្យរដ្ឋាភិបាលពង្រឹងលើការអនុវត្តឲ្យមានប្រសិទ្ធភាព។ ការស្នើបែបនេះ ដោយសារកន្លងមកមានតែការលើកឡើងនូវគោលការណ៍ ចំណែកការអនុវត្តនៅមានចំណុចអវិជ្ជមានច្រើន។
ប្រធានអង្គការសីលការ អ្នកស្រី ធីតា ឃិះ មានប្រសាសន៍នៅថ្ងៃទី២៨ កញ្ញា ថា ជាទូទៅរដ្ឋាភិបាលតែងតែខិតខំប្រឹងប្រែងបង្ហាញនូវយន្តការនានាដើម្បីលើកស្ទួយនូវសិទ្ធិអំណាចរបស់ស្ត្រី ប៉ុន្តែមានការខ្វះខាតលើកិច្ចសហប្រតិបត្តិការរវាងគ្នានឹងគ្នា ជាពិសេសវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៅមានបញ្ហាច្រើន៖ «យន្តការផ្ដល់យុត្តិធម៌ដល់ស្ត្រីនៅមានបញ្ហា ពីព្រោះតុលាការស្រុកយើងនៅពុំទាន់បានឯករាជ្យក្នុងការកាត់សេចក្ដីរកយុត្តិធម៌ឲ្យស្ត្រីក្នុងផ្នែកទទួលបានតួនាទីនៃការសម្រេចចិត្ត ក្នុងថ្នាក់គ្រប់កម្រិតក្នុងថ្នាក់ដឹកនាំ ឃើញមានការកើនឡើង ប៉ុន្តែមិនទទួលបានជោគជ័យដូចមានកំណត់ក្នុងគោលដៅសហស្សវត្សនោះទេ»។
លោក ហ៊ុន សែន កាលពីថ្ងៃទី២៧ ខែកញ្ញា បានចូលរួមកិច្ចប្រជុំមេដឹកនាំពិភពលោក ស្ដីពីសមភាពយេនឌ័រ និងការលើកកម្ពស់សិទ្ធិស្ត្រីនៅទីក្រុងញីវយ៉ក សហរដ្ឋអាមេរិក។ ក្នុងកិច្ចប្រជុំនោះ លោកបានថ្លែងសន្ទរកថាជិត ៦នាទី ស្ដីពីកម្ពុជា ចូលរួមជាមួយបណ្ដាប្រទេសសមាជិកនៃអង្គការសហប្រជាជាតិ ក្នុងការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រ កម្មវិធី និងផែនការសកម្មភាពនានា សំដៅលើកកម្ពស់សមភាពយេនឌ័រ និងសិទ្ធិអំណាចស្ត្រី។
លោកអះអាងថា ក្នុងការងារនេះ កម្ពុជាសម្រេចបាននូវវឌ្ឍនភាពជាច្រើនតាមវិស័យសំខាន់ៗ។ ក្នុងឱកាសនោះដែរ លោកក៏បានប្រកាសដែរថា ឆ្នាំ២០១៥ គឺជាឆ្នាំប្រវត្តិសាស្ត្រសម្រាប់ពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកសមភាពយេនឌ័រ និងការលើកកម្ពស់សិទ្ធិអំណាចស្ត្រី៖ «ជាការពិតកិច្ចប្រជុំនេះនឹងក្លាយទៅជាវេទិកាដ៏សំខាន់នៃយើងទាំង អស់គ្នា ក្នុងបន្តនូវកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចនូវសមភាពយេនឌ័រ និងធ្វើឲ្យគោលដៅនេះក្លាយជាការពិតសម្រាប់ស្រ្តី និងក្មេងស្រីទាំងអស់នៅទូទាំងពិភពលោក»។
ប៉ុន្តែមុនការថ្លែងសារនេះប្រហែលជាជាងមួយខែមុន លោក ហ៊ុន សែន បានព្រមានធ្ងន់ៗ ដោយប្រើពាក្យអសុរោះលើស្ត្រីម្នាក់ដែលលោកមិនបញ្ចេញឈ្មោះចំ ដោយហៅថា "មីស្រី" ហើយថែមទាំងបញ្ជាឲ្យសមត្ថកិច្ចតាមចាប់ខ្លួនស្ត្រីរូបនោះឲ្យបានទៀតផង៖ «នៅក្នុងចំណោមអ្នកដែល វ៉ៃដ៏សាហាវនោះ មានស្រីម្នាក់ ទាត់ ឈូសដូចកីឡាកាសអ៊ីចឹង។ តាមចាប់មីស្រីមួយហ្នឹងឲ្យបានមើល! គេមិនហៅនារីទេ គេហៅមីស្រី ឬ ញី។ លេងវ៉ៃសុទ្ធតែធាក់ វាហួសហេតុពេក មិនមែនជាការរំលោភលើសិទ្ធិស្ត្រីទេ ប៉ុន្តែវាអាក្រក់ហួស អ៊ីចឹងលោកប៉ូលិសនៅបន្តការងារ»។
លោកថ្លែងបែបនេះ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥ ពាក់ព័ន្ធនឹងរឿងផ្ទុះអំពើហិង្សានៅស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ សម្ដីរបស់លោកនាយករដ្ឋមន្ត្រីបែបនេះ ត្រូវបានសង្គមស៊ីវិលប្រតិកម្មតប និងរិះគន់ធ្ងន់ៗជុំវិញការលើកឡើងនេះ។
ទោះយ៉ាងណាក្តី មន្ត្រីសង្គមស៊ីវិលស្នើឲ្យរដ្ឋាភិបាលបង្ហាញនូវតម្លាភាព ឬសមភាពរវាងគោលការណ៍ និងការអនុវត្តជាក់ស្ដែងនោះ ឲ្យល្អពិតប្រាកដសម្រាប់សមភាពយេនឌ័រ និងការលើកកម្ពស់សិទ្ធិអំណាចស្ត្រីឲ្យបានស្មើភាពគ្នា និងគ្មានការរើសអើង៕