មន្ត្រីកម្ពុជា ពីររូប នឹងទៅសម្ភាសជនភៀសខ្លួននៅជំរំកោះណាវរូ (Nauru) នៅដើមខែតុលា នេះ។ ការចេញដំណើរនេះ នៅរង់ចាំតែការសម្រេចពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រោះនៅពេលនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដាក់សុំគោលការណ៍ពី លោក ស ខេង។
មន្ត្រីរដ្ឋាភិបាលកម្ពុជា នឹងធ្វើដំណើរនៅកោះណាវរូ ដើម្បីធ្វើបទបង្ហាញពីប្រទេសកម្ពុជា និងសម្ភាសជនភៀសខ្លួនដែលចង់មករស់នៅប្រទេសកម្ពុជា បន្ថែមទៀត។
លោកឧត្តមសេនីយ៍ទោ គឹម សារិន អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឲ្យដឹងនៅថ្ងៃទី២៩ ខែកញ្ញា ថា តាមព័ត៌មានដែលលោកបានទទួល គឺមានជនភៀសខ្លួនពីរនាក់ ស្ម័គ្រចិត្តមករស់នៅប្រទេសកម្ពុជា។ លោកបន្តថា នៅពេលឯកសារធ្លាក់ពីក្រសួងមហាផ្ទៃ មន្ត្រីកម្ពុជា នឹងធ្វើដំណើរទៅប្រទេសអូស្ត្រាលី ដើម្បីសម្ភាសជនភៀសខ្លួនទាំងនោះ៖ «អ្នកដែលត្រូវបំពេញបែបបទ គឺត្រូវបំពេញបែបបទថា ស្ម័គ្រចិត្តមក ហើយពេលមន្ត្រីត្រឡប់វិញ ត្រូវពាក្យស្នើទៅរដ្ឋាភិបាលសម្រេចថា ឲ្យមកកម្ពុជា ពេលណា»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ថ្លែងឲ្យដឹងបន្ថែមថា ក្រសួងមហាផ្ទៃ បានឯកភាពសំណើរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលស្នើសុំនេះហើយ។ ទាក់ទងថ្ងៃចេញដំណើរទៅសម្ភាសនោះ លោក ខៀវ សុភ័គ មិនអាចបញ្ជាក់បានទេ ដោយលោកបង្វែរឲ្យទាក់ទងទៅអគ្គនាយកដ្ឋានជនអន្តោប្រវេសន៍វិញ៖ «អគ្គនាយកដ្ឋានជនអន្តោប្រវេសន៍ បានសុំគោលការណ៍ ក្រសួងបានឯកភាពឲ្យមន្ត្រីពីររូបចេញទៅសម្ភាស»។
ចំណែកអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏មិនទាន់បញ្ជាក់ពីពេលវេលាជាក់លាក់នៅឡើយដែរ។ ទាក់ទងរឿងនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ធ្លាប់ប្រាប់អ្នកកាសែតថា នៅខែតុលា មន្ត្រីកម្ពុជា នឹងទៅសម្ភាសជនភៀសខ្លួនដែលមានបំណងចង់មករស់នៅប្រទេសកម្ពុជា។
ទោះជាបែបនេះក្ដី គណបក្សប្រឆាំង និងសង្គមស៊ីវិល នៅតែប្រឆាំងការទទួលយកជនភៀសខ្លួនរបស់រដ្ឋាភិបាលនេះ ខណៈដែលពលរដ្ឋនៅតែរងការបណ្ដេញចេញ និងបញ្ហាដីធ្លី បញ្ហាលំនៅឋាន នៅតែ
បន្តកើតឡើង។
នាយកលេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ និយាយថា ការសម្រេចរបស់រដ្ឋាភិបាលដែលយល់ព្រមទទួលយកជនភៀសខ្លួនបន្ថែមនេះ នឹងធ្វើឲ្យបាត់បង់ទំនុកចិត្ត ឬក៏ឈប់បោះឆ្នោតឲ្យនៅពេលខាងមុខ៖ «ប្រទេសនៅមានបញ្ហាច្រើន ហើយបើរដ្ឋាភិបាលមិនស្តាប់រាស្ត្រ គឺគាត់អាចនឹងបោះឆ្នោតទម្លាក់នៅឆ្នាំ២០១៧ ឆ្នាំ២០១៨»។
ទោះមានការចង់មករស់នៅបន្ថែមរបស់ជនភៀសខ្លួននៅពេលនេះក្តី ប៉ុន្តែជនភៀសខ្លួនម្នាក់ជាជនជាតិរ៉ូហ៊ីងយ៉ា (Rohingya) ក្នុងចំណោមជនភៀសខ្លួន ៣នាក់កំពុងរស់នៅកម្ពុជា នោះ បានស្នើសុំទៅរស់នៅប្រទេសភូមា វិញ ប៉ុន្តែមិនទាន់មានការឆ្លើយតបពីរដ្ឋាភិបាលភូមា នៅឡើយទេ ខណៈរដ្ឋាភិបាលកម្ពុជា និងអូស្ត្រាលី យល់ព្រមតាមសំណើនេះ។ ក្នុងពេលដែលរដ្ឋាភិបាលកម្ពុជា យល់ព្រមទទួលយកជនភៀសខ្លួន រដ្ឋាភិបាលអូស្ត្រាលី បានផ្តល់ជំនួយដល់រដ្ឋាភិបាលកម្ពុជា ប្រមាណជា ៤០លានដុល្លារ៕
Post Top Ad
Responsive Ads Here
Tuesday, September 29, 2015
Home
Unlabelled
មន្ត្រីកម្ពុជាពីររូបនឹងទៅសម្ភាសជនភៀសខ្លួននៅជំរំកោះណាវរូដើមខែតុលា
មន្ត្រីកម្ពុជាពីររូបនឹងទៅសម្ភាសជនភៀសខ្លួននៅជំរំកោះណាវរូដើមខែតុលា
Post Bottom Ad
Responsive Ads Here
Author Details
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.
